ព្រះត្រៃបិដក ភាគ ៣៨
សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹងក្រៃលែងលើស ជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។ បពិត្រព្រះអង្គដ៏ចំរើន ពិតមែនតែការកំណត់ដឹង នូវចិត្តរបស់ខ្ញុំព្រះអង្គ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលនោះ មិនមានឡើយ ប៉ុន្តែការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងច្បាស់ហើយ។
[៥៤] បពិត្រព្រះអង្គដ៏ចំរើន ដូចនគររបស់ព្រះរាជា នៅទីបំផុតដែន មានជើងកំពែងដ៏មាំ មានកំពែង និងសសរខឿនដ៏មាំ មានទ្វារតែមួយ នាយទ្វាររបស់ព្រះរាជានោះ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា នៅប្រចាំត្រង់ទ្វារនោះ ចំាហាមឃាត់ជនទាំងឡាយ ដែលមិនស្គាល់ បើកឲ្យតែពួកជន ដែលស្គាល់ចូលទៅបាន។ នាយទ្វារនោះ ដើរត្រួតត្រាផ្លូវ តាមជួរកំពែង ដោយជុំវិញនគរនោះ ក៏មិនឃើញនូវទី-ត នៃកំពែងឬ ឬនៅចន្លោះនៃកំពែង ដោយហោចទៅ សូម្បីតែសត្វឆ្មា ក៏សសុលចូលពុំបាន។ នាយទ្វារនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកសត្វធំៗណាមួយ រមែងចូលទៅកាន់នគរនេះ ឬចេញមកវិញ ពួកសត្វទាំងអស់នោះ
ID: 636852243984894608
ទៅកាន់ទំព័រ៖