ព្រះត្រៃបិដក ភាគ ៣៨
ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដើរ ឈរ អង្គុយ លក់ ភ្ញាក់ឡើង និយាយ និងនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។
[៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេត្តពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។
[៩] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់នូវធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌នោះ ឲ្យទានដល់ខ្ញុំព្រះអង្គ ដោយសង្ខេប។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា យ៉ាងនេះឯង មានពួកមោឃបុរសចំពូកខ្លះ ក្នុងលោកនេះ គ្រាន់តែអារាធនាតថាគត
ID: 636852234882553984
ទៅកាន់ទំព័រ៖