ព្រះត្រៃបិដក ភាគ ៣៨

​រមែង​ចូល​ទៅ​ ​ឬ​ចេញតាមទ្វារ​នេះឯង​ ​យ៉ាងណាមិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ស្ទង់​តាម​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ ​បានដឹង​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ឯណា​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ក្នុង​អតីតកាល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​ទ្រង់​លះបង់​ ​នូវ​នី​វរ​ណៈ​ ​ទាំង​ ​៥​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​ដែល​ធ្វើ​បញ្ញា​ ​ឲ្យ​មាន​កំឡាំង​ថយ​ ​ទ្រង់​មានព្រះហឫទ័យ​ដំ​កល់​ខ្ជាប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ទ្រង់​ចំរើន​នូវ​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ត្រាស់​ដឹង​ចំពោះ​នូវ​អនុត្តរសម្មាសម្ពោធិ​ធម៌​ ​តាម​សភាវៈ​ពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ឯណា​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ក្នុង​អនាគតកាល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​ទ្រង់​លះបង់​នូវ​នី​វរ​ណៈ​ ​ទាំង​ ​៥​ ​ដែល​ជា​ឧបក្កិលេស​ ​នៃ​ចិត្ត​ ​ដែល​ធ្វើ​បញ្ញា​ ​ឲ្យ​មាន​កំឡាំង​ថយ​ ​ទ្រង់​មានព្រះហឫទ័យ​ដំ​កល់​ខ្ជាប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ទ្រង់​ចំរើន​នូវ​ពោជ្ឈង្គ​ទាំង​ ​៧​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ធម៌​ ​តាម​សភាវៈ​ពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​នេះ​ ​ក៏​ទ្រង់​លះបង់​ ​នូវ​នី​វណៈ​ ​ទាំង​ ​៥​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​ដែល​ធ្វើ​បញ្ញា​ឲ្យ​មាន​កំឡាំង​ថយ​ ​ទ្រង់​មានព្រះហឫទ័យ​ដំ​កល់​ខ្ជាប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636852244167375045
ទៅកាន់ទំព័រ៖