ព្រះត្រៃបិដក ភាគ ៣៨

 ​ ​[​៥៧​]​ ​លំដាប់នោះ​ឯង​ ​ចុន្ទ​សាមណេរ​ ​ក៏​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ឯ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចុន្ទ​សាមណេរ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បរិនិព្វាន​ហើយ​ ​នេះ​បាត្រ​ចីវរ​របស់​លោក​។​ ​ម្នាល​អាវុសោ​ចុន្ទ​ ​នេះ​ជា​ដំណឹង​ ​ដែល​អ្នកនាំ​មក​ជាដំបូង​ ​ម្នាល​អាវុសោ​ចុន្ទ​ ​មក​ ​យើង​នឹង​នាំគ្នា​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​គាល់​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​នឹង​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ចុន្ទ​សាមណេរ​ ​ក៏​ទ​ទូល​ពាក្យ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​លោកម្ចាស់​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636852244564087736
ទៅកាន់ទំព័រ៖