ព្រះត្រៃបិដក ភាគ ៣៨
[៦១] ម្នាលអានន្ទ ដូចដើមឈើធំក្រៃលែងជាងឈើធំ ដែលមានខ្លឹម កំពុងតាំងនៅ ស្រាប់តែរលំទៅ យ៉ាងណា។ ម្នាលអានន្ទ កាលបើភិក្ខុសង្ឃជាច្រើន ប្រកបដោយសារធម៌ កំពុងឋិតនៅ ស្រាប់តែសារីបុត្តបរិនិព្វានទៅ ក៏យ៉ាងនោះឯង ម្នាលអានន្ទ ដំណើរនោះ អ្នកគប្បីបានអំពីទីឯណា។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ តែងមានសេចក្តីវិនាសទៅ ជាធម្មតា បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំវិនាសទៅឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭកឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកឡើយ។
[៦២] ម្នាលអានន្ទ ភិក្ខុដែលមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់
ID: 636852245189953534
ទៅកាន់ទំព័រ៖