ព្រះត្រៃបិដក ភាគ ៣៨
[៦៤] កាលដែលព្រះសារីបុត្ត និងព្រះមោគ្គល្លាន
(១) បរិនិព្វានទៅហើយមិនយូរប៉ុន្មាន សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងគង្គា ជិតក្រុងឧក្កចេលា នាដែនវជ្ជី ជាមួយនិងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅក្នុងទីវាល។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ក្រឡេកមើលទៅភិក្ខុសង្ឃ នៅស្ងៀមហើយ ក៏ទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលសារីបុត្ត និងមោគ្គល្លាន មិនទាន់បរិនិព្វាននៅឡើយ ក៏បរិសទ្យនេះឯង ប្រាកដហាក់ដូចជាសូន្យ ដល់តថាគត។ ម្នាលភិក្ខុទាំងឡាយ (បើ) សារីបុត្ត និងមោគ្គល្លាន នៅក្នុងទិសឯណា ទិសនោះមិនសូន្យ ដល់តថាគតទេ ទាំងសេចក្តីមិនព្រួយបារម្ភ (របស់តថាគត) ក៏មានក្នុងទិសនោះ។
(១) ព្រះថេរៈទាំងពីរអង្គនេះ បរិនិព្វាន ក្នុងខែកត្តិកជាមួយគ្នា ផ្សេងគ្នាតែមុននិងក្រោយ គឺព្រះសារីបុត្តបរិនិព្វាន ក្នុងថ្ងៃ ១៥ កើត ខែកត្តិក ព្រះមហាមោគ្គលា្លន បរិនិព្វាន ក្នុងថ្ងៃ ១៥ រោច ខែកត្តិក (អដ្ឋកថា)។
ID: 636852245914894998
ទៅកាន់ទំព័រ៖