ព្រះត្រៃបិដក ភាគ ៣៨
មានហើយ បច្ច័យប្រជុំតាក់តែងហើយ ក៏គង់មានកិរិយាទ្រុឌទ្រោមទៅ ជាធម្មតា (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។
[៦៧] ម្នាលភិក្ខុទាំងឡាយ កាលបើដើមឈើដែលធំ ជាឈើមានខ្លឹម កំពុងឋិតនៅ ឯមែកដែលធំៗ នៃឈើនោះ ក៏បាក់បែកទៅ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុសង្ឃដ៏ធំ មានខ្លឹមឋិតនៅ សារីបុត្ត និងមោគ្គល្លាន
(១) បរិនិព្វានទៅហើយ ។ សារីបុត្ត និងមោគ្គល្លាននោះ បុគ្គលគប្បីរកបានក្នុងភិក្ខុសង្ឃនេះ អំពីទីណា ក៏យ៉ាងនោះឯង។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយកវត្ថុដទៃជាទីពឹង ទីរឭកឡើយ ចូកយកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយកវត្ថុដទៃជា ទីពឹងទីរឭកឡើយ។
(១) ភិក្ខុសង្ឃទុកដូចជាដើមព្រីងធំ កំពស់ ១០០ យោជន៍ ព្រះសារីបុត្ត និងព្រះមហាមោគ្គល្លាន ទុកដូចជាមែកធំទាំងគូ ដែលបែកចេញពីដើម ទៅទិសខាងត្បូង ៥០ យោជន៍ ខាងជើង ៥០ យោជន៍ (អដ្ឋកថា)។
ID: 636852246447925485
ទៅកាន់ទំព័រ៖