ព្រះត្រៃបិដក ភាគ ៣៨

​មួយទៀត​ ​គ្រាន់តែ​សំគាល់​តថាគត​ ​ថា​ជា​បុគ្គល​គួរ​ប្រព្រឹត្ត​តាម​ក្នុង​ធម៌​ ​ដែល​តថាគត​សំដែង​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​នូវ​ធម៌​ដោយសង្ខេប​ ​សូម​ព្រះ​សុគត​ ​ទ្រង់​សំដែង​នូវ​ធម៌​ ​ដោយសង្ខេប​ដល់​ខ្ញុំ​ព្រះអង្គ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដឹង​ច្បាស់​នូវ​អត្ថ​ ​នៃ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ជា​អ្នកទទួល​នូវ​មត៌ក​ ​នៃ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ជំរះ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជា​ខាងដើម​បង្អស់​សិន​ចុះ​ ​។​ ​ចុះ​អ្វី​ជា​ខាងដើម​ ​នៃ​កុសលធម៌​ទាំងឡាយ​។​ ​គឺ​សីល​ដ៏​បរិសុទ្ធ​ ​១​ ​ទិដ្ឋិ​ត្រង់​ ​១​ ​ម្នាល​ភិក្ខុ​ ​កាលណា​សីល​របស់​អ្នក​ ​បរិសុទ្ធ​ផង​ ​ទិដ្ឋិ​ត្រង់​ផង​។​ ​ម្នាល​ភិក្ខុ​ ​កាលនោះ​ ​អ្នក​អាស្រ័យ​សីល​ ​តាំងនៅ​ក្នុង​សីល​ ​ហើយ​គប្បី​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ដោយ​ចំណែក​ ​៣​។​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636852235103426617
ទៅកាន់ទំព័រ៖