ព្រះត្រៃបិដក ភាគ ៣៨

 [​៧៣​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រះ​ឧ​ត្តិ​យៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​លុះ​ព្រះ​ឧ​ត្តិ​យៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែងធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះថា​ ​ខ្ញុំ​ព្រះអង្គ​ ​កាលបើ​បាន​ស្តាប់ធម៌​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​ចៀសចេញ​ចាក​ពួក​ ​មិនបាន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មានចិត្ត​ស្លុង​ទៅ​រក​ព្រះនិព្វាន​។​ ​ម្នាល​ឧ​ត្តិ​យៈ​ ​បើ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ចូរ​ជម្រះ​ ​នូវ​ដើម​នៃ​កុសលធម៌​ទាំងឡាយ​សិន​។​ ​ចុះ​អ្វី​ជាដើម​ ​នៃ​កុសលធម៌​ទាំងឡាយ​។​ ​គឺ​សីល​ស្អាត​ល្អ​ ​១​ ​ទិដ្ឋិ​ត្រង់​ ​១​។​
 [​៧៤​]​ ​ម្នាល​ឧ​ត្តិ​យៈ​ ​កាលបើ​អ្នក​នឹង​មាន​សីល​ស្អាត​ល្អ​ ​មាន​ទិដ្ឋិ​ត្រង់​ល្អ​ហើយ​ ​ម្នាល​ឧ​ត្តិ​យៈ​ ​លំដាប់​អំពី​នោះ​ទៅ​ ​អ្នក​ត្រូវ​អាស្រ័យ​សីល​ ​ដំ​កល់​នៅក្នុង​សីល​ ​ហើយ​ចំរើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ចុះ​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧ​ត្តិ​យៈ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636852247449812790
ទៅកាន់ទំព័រ៖