ព្រះត្រៃបិដក ភាគ ៣៨
ចូរពិចារណា ឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ចូរពិចារណាឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលឧត្តិយៈ កាលណាបើអ្នកអាស្រ័យនូវសីល ដំកល់នៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ទាំង ៤ នេះ យ៉ាងនេះហើយ លំដាប់អំពីនោះទៅ អ្នកនឹងបានដល់នូវត្រើយនៃវដ្តៈ ដែលជាលំនៅនៃមច្ចុ។
[៧៥] គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏ មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ លំដាប់នោះ ព្រះឧត្តិយៈដ៏មានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តស្លុង
ID: 636852247654594503
ទៅកាន់ទំព័រ៖