ព្រះត្រៃបិដក ភាគ ៣៨

​ជា​គ្រឿង​ដុត​កំ​ដៅ​ ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ផ្លូវ​នេះ​ ​ជា​ផ្លូវ​តែមួយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្អាត​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​គឺ​អរិយមគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​។​
 [​៧៨​]​ ​គ្រានោះ​ ​ព្រហ្ម​ឈ្មោះ​ ​សហ​ម្ប​តិ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ត្រិះរិះ​ ​ក្នុង​ព្រះហឫទ័យ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយចិត្ត​ ​(​នៃ​ខ្លួន​)​ ​ហើយក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​រហ័ស​)​ ​ដូច​បុរស​មាន​កំឡាំង​ ​លា​នូវ​ដៃ​ ​ដែល​បត់​ ​ឬបត់​នូវ​ដៃ​ ​ដែល​លាហើយ​ ​យ៉ាងនោះ​ឯង​។​ ​ទើប​ព្រហ្ម​ឈ្មោះ​ ​សហ​ម្ប​តិ​ ​ដណ្តប់សំពត់​ ​បង់ក​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636852248298151312
ទៅកាន់ទំព័រ៖