ព្រះត្រៃបិដក ភាគ ៣៨

​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផ្លូវ​នេះ​ ​ជា​ផ្លូវ​តែមួយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្អាត​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​គឺ​អរិយមគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​
 [​៨០​]​ ​ព្រហ្ម​ឈ្មោះ​សហ​ម្ប​តិ​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​លុះ​ព្រហ្ម​ឈ្មោះ​សហ​ម្ប​តិ​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ហើយ​ ​ក៏​ពោល​នូវ​គាថា​ ​នេះ​តទៅទៀត​ថា​
​អ្នកមាន​ប្រាជ្ញា​ ​ឃើញ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​កិរិយា​អស់​ទៅ​នៃជា​តិ​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ផ្លូវ​តែមួយ​ ​គឺ​បុព្វភាគ​សតិ​ប្ប​ដ្ឋាន​ ​ជន​ទាំងឡាយ​ឯណា​ ​បាន​ឆ្លង​ហើយ​ ​ក្នុង​កាលមុន​ក្តី​ ​ឆ្លង​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​នឹង​ឆ្លង​ក្នុង​ខាងមុខ​ក្តី​ ​នូវ​អន្លង់​ ​(​មាន​កាម​ ​ជាដើម​)​ ​តាមផ្លូវ​នេះឯង​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636852248813710801
ទៅកាន់ទំព័រ៖