ព្រះត្រៃបិដក ភាគ ៣៨

 [​៨១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សេទ​ក​និគម​ ​របស់​ពួ​ក​សុ​ម្ភ​ជន​ ​ក្នុង​សុ​ម្ភ​ជនបទ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ថា​ ​មាន​បុរស​ ​ជាធំ​ក្នុង​ល្បែង​រ៉ាវ​(​១​)​ ​ចណ្ឌាល​ ​លើកឡើង​នូវ​រ៉ាវ​ចណ្ឌាល​ ​ហើយ​ហៅ​កូនសិស្ស​ឈ្មោះ​ ​មេទ​កថា​លិកា​ ​ថា​ ​នែ​មេទ​កថា​លិកា​ជា​សំឡាញ់​ ​អ្នក​ចូរ​មក​ឡើង​កាន់​រ៉ាវ​ចណ្ឌាល​ ​ហើយ​ឈរ​ ​នៅ​លើ​-​ក​ ​របស់​យើង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​កូនសិស្ស​ឈ្មោះ​ ​មេទ​កថា​លិកា​ ​ទទួល​ស្តាប់​ពាក្យ​បុរស​ ​ជាធំ​ក្នុង​ល្បែង​រ៉ាវ​ចណ្ឌាល​ថា​ ​អើ​លោក​អាចារ្យ​ ​ហើយក៏​ឡើង​កាន់​រ៉ាវ​ចណ្ឌាល​ ​ឈរ​លើ​-​ក​ ​អាចារ្យ​។​ ​
​(​១​)​ ​រ៉ាវ​ក្នុង​ទីនេះ​ ​សំដៅយក​រ៉ាវ​ ​ដែលគេ​យក​ឫស្សី​ ​១​ ​ដើម​ ​មក​ដាំ​បញ្ឈរ​ ​ហើយ​ឲ្យ​មនុស្ស​ ​ដែល​ប៉ិនប្រសប់​ ​ឡើង​ទៅ​ឈរ​រាំ​លើ​ឫស្សី​នោះ​ ​មិន​ឲ្យ​ធ្លាក់​បាន​ ​រាំ​រួចហើយ​ ​ដល់​វេលា​នឹង​ចុះ​មកវិញ​ ​ក៏​ចុះ​យក​ក្បាល​មក​ក្រោម​ ​ជើង​ឡើងលើ​ ​ដរាបដល់​មក​ផែនដី​ ​មិន​ឲ្យ​មាន​ថ្លស់​ការបាន​។​ ​(​ល្បែង​នេះ​ ​ជា​ទំនៀម​របស់​អ្នកស្រុក​ ​អ្នកនគរ​)​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636852249069635439
ទៅកាន់ទំព័រ៖