ព្រះត្រៃបិដក ភាគ ៣៨

​ក៏​ត្រូវ​សេព​សតិ​ប្ប​ដ្ឋាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​រក្សាខ្លួន​ឈ្មោះថា​ ​រក្សា​អ្នកដទៃ​ ​កាល​រក្សា​អ្នកដទៃ​ ​ឈ្មោះថា​ ​រក្សាខ្លួន​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​កាល​រក្សាខ្លួន​ ​ឈ្មោះថា​ ​រក្សា​អ្នកដទៃ​ ​តើ​ដូចម្តេច​។​ ​គឺ​ដោយ​ការ​សេព​ ​(​កម្មដ្ឋាន​)​ ​ដោយ​ការ​ចំរើន​ ​ដោយ​អំពើ​ធ្វើ​រឿយ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​រក្សាខ្លួន​ ​ឈ្មោះថា​ ​រក្សា​អ្នកដទៃ​ ​យ៉ាងនេះ​ឯង​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​កាល​រក្សា​អ្នកដទៃ​ ​ឈ្មោះថា​ ​រក្សា​ខ្នួន​ ​តើ​ដូចម្តេច​។​ ​គឺ​ដោយ​អំណត់​ ​ដោយ​សេចក្តី​មិន​បៀតបៀន​ ​ដោយ​មេត្តាចិត្ត​ ​ដោយ​សេចក្តី​អាណិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​រក្សា​អ្នកដទៃ​ ​ឈ្មោះថា​ ​រក្សាខ្លួន​ ​យ៉ាងនេះ​ឯង​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​ភិក្ខុ​គិត​)​ ​ថា​ ​អាត្មាអញ​ ​នឹង​រក្សាខ្លួន​ ​ត្រូវ​សេព​សតិ​ប្ប​ដ្ឋាន​ ​(​បើ​គិត​)​ ​ថា​ ​អាត្មាអញ​ ​នឹង​រក្សា​អ្នកដទៃ​ ​ក៏​ត្រូវ​សេព​សតិ​ប្ប​ដ្ឋាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​រក្សាខ្លួន​ ​ឈ្មោះថា​ ​រក្សា​អ្នកដទៃ​ ​កាល​រក្សា​អ្នកដទៃ​ ​ឈ្មោះថា​ ​រក្សាខ្លួន​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636852249537792216
ទៅកាន់ទំព័រ៖