ព្រះត្រៃបិដក ភាគ ៣៨

 [​៨៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សេទ​ក​និគម​ ​របស់​ពួ​ក​សុ​ម្ភ​ជន​ ​ក្នុង​សុ​ម្ភ​ជនបទ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​។​
 [​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពួក​មហាជន​ប្រជុំ​គ្នា​ ​ដោយ​គិតថា​ ​នាង​ជនបទ​កល្យាណី​ ​នាង​ជនបទ​កល្យាណី​ ​(​ស្រី​មាន​លំអ​ក្នុង​ជ​នបទៗ​)​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មហាជន​ ​ប្រជុំ​គ្នា​ច្រើនក្រៃ​លែង​ ​ដោយ​គិតថា​ ​នាង​ជនបទ​កល្យាណី​នោះ​ឯង​ ​មាន​លំនាំ​កិរិយា​ឧត្តម​ ​ក្នុង​ការ​រាំ​ ​មាន​លំនាំ​កិរិយា​ឧត្តម​ ​ក្នុង​ការ​ច្រៀង​ ​នាង​ជនបទ​កល្យាណី​ ​រាំ​ឥឡូវនេះ​ ​ច្រៀង​ឥឡូវនេះ​។​ ​គ្រានោះ​ ​មាន​បុរស​ដែល​ចង់​រស់​ ​មិន​ចង់​ស្លាប់​ ​មានប្រាថ្នា​សេចក្តី​សុខ​ ​ខ្ពើម​ទុក្ខ​ ​មកដល់​ហើយ​ ​ក៏​និយាយទៅ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ភាជនៈ​ប្រេង​ ​ដ៏​ពេញ​ស្មើ​នេះ​ ​អ្នក​ត្រូវ​រក្សាទុក​ ​ក្នុង​ចន្លោះ​មហោស្រព​ផង​ ​ក្នុង​ចន្លោះ​នាង​ជនបទ​កល្យាណី​ផង​។​ ​បុរស​ក៏​លើក​ដាវ​ឡើង​ ​ដើរ​តា​មក្រោយៗ​ ​នៃ​បុរស​នោះ​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636852249756664735
ទៅកាន់ទំព័រ៖