ព្រះត្រៃបិដក ភាគ ៣៨
ហើយពោលថា អ្នកនឹងធ្វើឲ្យកំពប់ប្រេង សូម្បីបន្តិចត្រង់ទីណា ក្បាលអ្នក នឹងធ្លាក់ចុះត្រង់ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច បុរសនោះ មិនគួរយកចិត្តទុកដាក់ នឹងប្រេងឯណោះ ហើយនាំមក នូវសេចក្តីធ្វេសប្រហែស ខាងក្រៅដែរឬ។ ហេតុនោះ មិនគួរធ្វេសប្រហែសទេ ព្រះអង្គ។
[៨៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បីពន្យល់ សេចក្តីនេះឯងជាសេចក្តីក្នុងរឿងនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯពាក្យថា ភាជនៈប្រេង ដ៏ពេញស្មើនេះ ជាឈ្មោះនៃកាយគតាសតិ។
[៨៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ យើងនឹងចំរើន នឹងធ្វើរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ដំកល់ទុករឿយៗ សន្សំប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ នាឡន្ទវគ្គ ទី ២។
ID: 636852250000728694
ទៅកាន់ទំព័រ៖