ព្រះត្រៃបិដក ភាគ ៣៨
សីលដ្ឋិតិវគ្គ
[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យនេះ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យហើយ ក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរ ហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា
[៩១] ម្នាលអានន្ទដ៏មានអាយុ សីល
(១) ជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសល
(១) អដ្ឋកថា សំដៅយកចតុបារិសុទ្ធិសីល។
ID: 636852250595202696
ទៅកាន់ទំព័រ៖