ព្រះត្រៃបិដក ភាគ ៣៨

​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នា​លភ​ទ្ទៈ​ដ៏​មាន​អាយុ​ ​សីល​ជាកុសល​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ហើយ​ ​សីល​ជាកុសល​ទាំងនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​កំណត់​ ​ដើម្បី​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះឯង​។​
 [​៩៣​]​ ​និទាន​ដដែល​នោះ​។​ ​លុះ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636852251006666231
ទៅកាន់ទំព័រ៖