ព្រះត្រៃបិដក ភាគ ៣៨
ក្នុងចិត្តជាខាងក្នុងក្តី។ ក្នុងចិត្តជាខាងក្រៅក្តី។ អ្នកចូរពិចារណាឲ្យឃើញ នូវចិត្តក្នុងចិត្ត ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី ក្នុងធម៌ទាំងឡាយ ជាខាងក្នុងក្តី។ ក្នុងធម៌ទាំងឡាយ ជាខាងក្រៅក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។
[១២] ម្នាលភិក្ខុ កាលណាអ្នកបានអាស្រ័យសីល តាំងនៅក្នុងសីល និងចំរើន នូវសតិប្បដ្ឋាន ទាំង ៤ នេះ ដោយ ៣ ចំណែកយ៉ាងនេះ។ ម្នាលភិក្ខុ កាលនោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ និងមានប្រាកដដល់អ្នក ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមានឡើយ។
ID: 636852235530291032
ទៅកាន់ទំព័រ៖