ព្រះត្រៃបិដក ភាគ ៣៨

 ​[​៩៥​]​ ​ម្នាល​អាវុសោ​ ​កាលបើ​ព្រះ​តថាគត​ ​បរិ​និពា្វន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​មិន​ស្ថិតនៅ​អស់​កាលយូរ​បាន​ ​ព្រោះ​ភិក្ខុ​មិន​ចំរើន​ ​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​ម្នាល​អាវុសោ​ ​កាលបើ​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​ស្ថិតនៅ​អស់​កាលយូរ​បាន​ ​ព្រោះ​ភិក្ខុ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​កាលបើ​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​មិន​ស្ថិតនៅ​អស់​កាលយូរ​បាន​ ​ព្រោះ​ភិក្ខុ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​កាលបើ​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​ស្ថិតនៅ​អស់​កាលយូរ​បាន​ ​ព្រោះ​ភិក្ខុ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636852251535636486
ទៅកាន់ទំព័រ៖