ព្រះត្រៃបិដក ភាគ ៣៨
[១១០] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ។ គ្រានោះ សិរីវឌ្ឍគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន ចូរអ្នកចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ អ្នកចូរក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា តាមពាក្យរបស់យើងថា បពិត្រលោកម្ចាស់ដ៏ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា រួចហើយអ្នកចូរពោល យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី។ បុរសនោះ ទទួលស្តាប់ពាក្យសិរីវឌ្ឍគហបតីថា បាទលោក ហើយក៏ចូល ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា
ID: 636852253844738559
ទៅកាន់ទំព័រ៖