ព្រះត្រៃបិដក ភាគ ៣៨

​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សិរី​វ​ឌ្ឍ​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​គាត់​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​មេត្តាប្រោស​ ​សូម​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅកាន់​លំនៅ​ ​នៃ​សិរី​វ​ឌ្ឍ​គហបតី​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​
 [​១១១​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​លំនៅ​ ​នៃ​សិរី​វ​ឌ្ឍ​គហបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ហើយ​ ​ក៏​ពោល​ទៅ​ ​នឹង​សិរី​វ​ឌ្ឍ​គហបតី​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636852254068231342
ទៅកាន់ទំព័រ៖