ព្រះត្រៃបិដក ភាគ ៣៨

 ​[​១១៤​]​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងនោះ​ ​មាន​ព្រម​ក្នុង​សន្តាន​ខ្ញុំករុណា​ ​ៗ​ ​និង​ប្រាកដ​ក្នុង​ធម៌​ ​ទាំងនោះ​ឯង​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ព្រោះ​ខ្ញុំករុណា​ ​ពិចារណា​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ពិចារណា​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​
 [​១១៥​]​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ពួក​សញ្ញោជនៈ​ ​៥​ ​ជា​ចំណែកខាង​ក្រោម​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ ​មិនឃើញ​ច្បាស់​ ​នូវ​សញ្ញោជនៈ​ឯណា​នីមួយ​ ​ដែល​ខ្ញុំករុណា​មិនទាន់​លះបង់​ ​ក្នុង​ខ្លួន​សោះ​ឡើយ​។​ ​ម្នាល​គហបតី​ ​ជា​លាភ​របស់​អ្នក​ហើយ​ ​ម្នាល​គហបតី​ ​ភាពជា​មនុស្ស​ ​អ្នក​បាន​ល្អ​ហើយ​ ​ម្នាល​គហបតី​ ​អ្នក​បាន​ព្យាករ​ ​នូវ​អនាគាមិផល​ហើយ​។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636852254499746023
ទៅកាន់ទំព័រ៖