ព្រះត្រៃបិដក ភាគ ៣៨

 ​[​១១៨​]​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ពួក​សញ្ញោជនៈ​ ​៥​ ​ជា​ចំណែកខាង​ក្រោម​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ ​មិនឃើញ​ច្បាស់​ ​នូវ​សញ្ញោជនៈ​ឯណា​នីមួយ​ ​ដែល​ខ្ញុំករុណា​ ​មិនទាន់​លះបង់​ ​ក្នុង​ខ្លួន​សោះ​ឡើយ​។​ ​ម្នាល​គហបតី​ ​ជា​លាភ​របស់​អ្នក​ហើយ​ ​ម្នាល​គហបតី​ ​ភាពជា​មនុស្ស​ ​អ្នក​បាន​ល្អ​ហើយ​ ​ម្នាល​គហបតី​ ​អ្នក​បាន​ព្យាករ​ ​នូវ​អនាគាមិផល​ហើយ​។​ ​

​ចប់​ ​សីល​ដ្ឋិ​តិ​វគ្គ​ ​ទី​ ​៣​។​
​ឧទ្ទាន​នៃ​សីល​ដ្ឋិ​តិ​វគ្គ​នោះ​គឺ​​


​និយាយ​អំពី​សីល​ ​១​ ​អំពី​ការ​ស្ថិតនៅ​នៃ​ព្រះ​សទ្ធម្ម​ ​១​ ​អំពី​សេចក្តី​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​ ​១​ ​អំពី​សតិ​ប្ប​ដ្ឋាន​សុទ្ធ​ ​១​ ​អំពី​ព្រាហ្មណ៍​ម្នាក់​ ​ចូល​ទៅ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​១​ ​អំពី​បទេស​ភាវនា​ ​១​ ​អំពី​សម​ត្តា​ភាវនា​ ​១​ ​អំពី​ព្រះ​អនុ​រុទ្ធ​ដឹង​ច្បាស់​នូវ​លោក​ ​១​ ​អំ​ពី​សិរី​វ​ឌ្ឍ​គហបតី​ ​១​ ​អំពី​មាន​ទិន្ន​គហបតី​ ​១​ ​រួម​ជា​ ​១០​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636852254994224306
ទៅកាន់ទំព័រ៖