ព្រះត្រៃបិដក ភាគ ៣៨
[១២០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវវេទនាក្នុងវេទនា។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នោះឯង ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ តថាគត បានចំរើនហើយ។
[១២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវចិត្តក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវចិត្តក្នុងចិត្ត នោះឯង
ID: 636852255441079864
ទៅកាន់ទំព័រ៖