ព្រះត្រៃបិដក ភាគ ៣៨

 [​១៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​កោសល​ ​ក្នុង​ដែន​ពួក​អ្នក​កោសល​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ទ្រង់​ត្រាស់​នូវ​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ជា​ភិក្ខុ​ថ្មី​ ​ទើបនឹង​បួស​ ​ទើបតែនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ឲ្យ​សមាទាន​ ​ឲ្យ​សេពគប់​ ​ឲ្យ​តាំងនៅ​ក្នុង​ការ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ទាំង​ ​៤​ ​តើ​ដូចម្តេច​។​
 ​[​១៥​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​មក​អាយ​ ​ចូរ​ពិចារណា​ឲ្យ​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​ ​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​សេចក្តី​ដឹង​នូវ​កាយ​ ​តាម​សភាវៈ​ពិត​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិចារណា​ឲ្យ​ឃើញ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​តាំង​ខ្ជាប់​ ​មានចិត្ត​ខ្ពស់​ឯក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ ​នូវ​វេទនា​ ​តាម​សភាវៈ​ពិត​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិចារណា​ឲ្យ​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636852235977916635
ទៅកាន់ទំព័រ៖