ព្រះត្រៃបិដក ភាគ ៣៨

 ​[​១២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​នេះ​ ​មាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ឆន្ទៈ​ឯណា​ ​មាន​ក្នុង​កាយ​ ​ភិក្ខុ​ក៏បាន​លះបង់​ឆន្ទៈ​នោះ​ចេញ​ ​អមត​និព្វាន​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ព្រោះ​លះបង់​នូវ​ឆន្ទៈ​។​
 [​១៣០​]​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​កាលបើ​ភិក្ខុ​នោះ​ ​បាន​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ឆន្ទៈ​ឯណា​ ​មាន​ក្នុង​វេទនា​ ​ភិក្ខុ​ក៏បាន​លះបង់​ឆន្ទៈ​នោះ​ចេញ​ ​អមត​និព្វាន​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ព្រោះ​លះបង់​នូវ​ឆន្ទៈ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636852264366390363
ទៅកាន់ទំព័រ៖