ព្រះត្រៃបិដក ភាគ ៣៨
[១៥១] ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះនូវហេតុជាខាងដើម ក្នុងកុសលធម៌ទាំង ឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរសង្រួម ក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។
[១៥២] ម្នាលភិក្ខុ កាលណាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ទាំង ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ
ID: 636852267550972511
ទៅកាន់ទំព័រ៖