ព្រះត្រៃបិដក ភាគ ៣៨

​ឥន្ទ្រិយ​សំយុត្ត​
​សុទ្ធិ​ក​វគ្គ​


 ​[​១៦៦​]​ ​សាវត្ថី​និទាន​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្រ្ទិយ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​ ​វិ​រិយិន្ទ្រិយ​ ​១​ ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ឥន្ទ្រិយ​ ​៥​ ​ប្រការ​។​
 [​១៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​ ​វិ​រិយិន្ទ្រិយ​ ​១​ ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​អរិយ​សាវក​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ ​និង​រលត់​ទៅ​ ​អានិសង្ស​ ​និង​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​សោតាបន្ន​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​មាន​គតិ​ទៀង​ ​មានការ​ត្រាស់​ដឹង​ទៅខាងមុខ​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636852270100078311
ទៅកាន់ទំព័រ៖