ព្រះត្រៃបិដក ភាគ ៣៨

 ​[​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​ ​វិ​រិយិន្ទ្រិយ​ ​១​ ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​អរិយ​សាវក​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ ​រលត់​ទៅ​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​ទាំង​ ​៥​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​នេះ​ ​ហៅថា​សោតាបន្ន​ ​មានការ​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​មាន​គតិ​ទៀង​ ​មានការ​ត្រាស់​ដឹង​ទៅខាងមុខ​។​
 ​[​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សតិ​ន្ទ្រិយ​ ​១​ ​វិ​រិយិន្ទ្រិយ​ ​១​ ​សតិ​ន្ទ្រិយ​ ​១​ ​សមា​ធិន្ទ្រិយ​ ​១​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ ​រលត់​ទៅ​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ទាំង​ ​៥​ ​នេះ​ ​រមែង​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ ​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​នៃ​ខ្លួន​ ​សម្រេច​ហើយ​មាន​សញ្ញោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ត្រាស់​ដឹង​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636852270376224106
ទៅកាន់ទំព័រ៖