ព្រះត្រៃបិដក ភាគ ៣៨
ប៉ែកខាងពួកសមណៈ ក៏សន្មតថាជាសមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏សន្មតថាជាព្រាហ្មណ៍ ដ្បិតថាអ្នកដ៏មានអាយុទាំងនោះ បានធ្វើ ឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន។
[១៧៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសតិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។
[១៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច ។ បណ្តាឥន្ទ្រិយ ទាំង ៥ នុ៎ះ សទ្ធិន្ទ្រិយ បណ្ឌិតគប្បីឃើញក្នុងអង្គ នៃសោតាបត្តិមគ្គ ទាំង ៤។
[១៧៧] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយ ទាំងនុ៎ះ វិរិយិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងសម្មប្បធាន ទាំង ៤។
[១៧៨] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សតិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងសតិប្បដ្ឋាន ទាំង ៤។
ID: 636852271504688650
ទៅកាន់ទំព័រ៖