ព្រះត្រៃបិដក ភាគ ៣៨

 ​[​២០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ជា​អរហន្ត​ ​ព្រោះ​ពេញលេញ​បរិបូណ៌​ ​ដោយ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​បាន​ជា​អនាគាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​អរហន្ត​នោះ​ ​បាន​ជាស​ក​ទា​គាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​អនាគាមី​នោះ​ ​បាន​ជា​សោតាបន្ន​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​សកទាគាមី​នោះ​ ​បាន​ជា​ធម្មា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​សោតាបន្ន​នោះ​ ​បាន​ជា​សទ្ធា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​ ​របស់​ធម្មា​នុ​សារី​នោះ​។​
 [​២០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​មាន​ ​៥​ ​ប្រការ​ដូច្នេះ​ឯង​។​
 [​២០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ជា​អរហន្ត​ ​ព្រោះ​ពេញលេញ​បរិបូណ៌​ ​ដោយ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​ ​បាន​ជា​អនាគាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​របស់​អរហន្ត​នោះ​ ​បាន​ជាស​ក​ទា​គាមី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​របស់​អនាគាមី​នោះ​ ​បាន​ជា​សោតាបន្ន​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​របស់​សកទាគាមី​នោះ​ ​បាន​ជា​ធម្មា​នុ​សារី​ ​ព្រោះ​មាន​ឥន្ទ្រិយ​ ​៥​ ​ទន់​ជាង​ឥន្ទ្រិយ​របស់​សោតាបន្ន​នោះ​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636852274171471182
ទៅកាន់ទំព័រ៖