ព្រះត្រៃបិដក ភាគ ៣៨
ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។
[២១] ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងពីដើមមកថា មានសត្វខ្លែង ១ បានឆាបសត្វប្រចៀចដោយរហ័ស។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វប្រចៀច កាលដែលសត្វខ្លែង កំពុងនាំយកទៅ ក៏ស្រែកបម្រះននៀលយ៉ាងនេះថា យើងជាសត្វឥតសិរី មានបុណ្យតិច បានជាត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់អ្នកដទៃ។
ID: 636852237032596959
ទៅកាន់ទំព័រ៖