ព្រះត្រៃបិដក ភាគ ៣៨

 ​[​២១៣​]​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សម​ ​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ព្រះអង្គ​ត្រាស់​ថា​ ​ភិក្ខុ​បរិបូណ៌​ដោយ​ឥន្ទ្រិយ​ ​បរិបូណ៌​ដោយ​ឥន្ទ្រិយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ជា​ ​អ្នក​បរិបូណ៌​ ​ដោយ​ឥន្ទ្រិយ​ ​ដោយហេតុ​ដូចម្តេច​។​
 [​២១៤​]​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សទ្ធិន្ទ្រិយ​ ​ដែល​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ស្ងប់រំងាប់​ ​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ចំ​រើ​នវិរិយិន្ទ្រិយ​ ​ដែល​មានដំណើរ​ទៅ​ដើម្បី​សេចក្តី​ស្ងប់រំងាប់​ ​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ចំ​រើ​ន​សតិ​ន្ទ្រិយ​ ​ដែល​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ស្ងប់រំងាប់​ ​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ចំរើន​សមា​ធិន្ទ្រិយ​ដែល​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ស្ងប់រំងាប់​ ​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ចំ​រើ​នប​ញ្ញិន្ទ្រិយ​ ​ដែល​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ស្ងប់រំងាប់​ ​មានដំណើរ​ទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ ​ដោយ​ឥន្ទ្រិយ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636852604264261409
ទៅកាន់ទំព័រ៖