ព្រះត្រៃបិដក ភាគ ៣៨

 ​[​២២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​ ​មាន​ ​៦​ ​ប្រការ​។​ ​ឥន្ទ្រិយ​ ​៦​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ចក្ខុន្ទ្រិយ​ ​១​ ​សោ​តិ​ន្ទ្រិយ​ ​១​ ​ឃា​និ​ន្ទ្រិយ​ ​១​ ​ជីវ្ហិន្ទ្រិយ​ ​១​ ​កាយិន្ទ្រិយ​ ​១​ ​មនិន្ទ្រិយ​ ​១​។​
 [​២២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​៦​ ​នេះ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយៈ​ ​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ខ្លួន​ ​សម្រេច​ហើយ​ ​មាន​សញ្ញោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ត្រាស់​ដឹង​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636852606294727545
ទៅកាន់ទំព័រ៖