ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​៦​ ​នេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំង​នុ៎ះ​ ​មិន​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ ​ឬ​សន្មត​ថា​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ទេ​ ​ដ្បិតថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំង​នុ៎ះ​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ ​ឬ​ប្រយោជន៍​ជា​របស់​ព្រាហ្មណ៍​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​
 [​២៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើត​ ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​ឥន្ទ្រិយ​ ​៦​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ទើប​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​ដ្បិតថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ ​និង​ប្រយោជន៍​ជា​របស់​ព្រាហ្មណ៍​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636852607028909538
ទៅកាន់ទំព័រ៖