ព្រះត្រៃបិដក ភាគ ៣៨

​ក៏​ទង្គិច​ទ្រូង​ ​ត្រង់​ដុំដី​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​ដែល​សត្វ​ប្រចៀច​ ​ត្រាច់​ទៅ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​របស់​អ្នកដទៃ​ ​ក៏​មាន​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​
 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​កុំ​ត្រាច់​ទៅ​ ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រាច់​ទៅ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ ​មារ​តែង​បាន​នូវ​ចន្លោះ​ ​មារ​តែង​បាន​នូវ​អារម្មណ៍​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ចុះ​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ ​តើ​ដូចម្តេច​។​ ​គឺ​កាមគុណ​ ​ទាំង​ ​៥​ ​នេះឯង​។​ ​កាមគុណ​ ​ទាំង​ ​៥​ ​តើ​អ្វីខ្លះ​។​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​ ​១​។​ ​សម្លេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​ ​១​។​ ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​ច្រមុះ​ ​១​។​ ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​ ​១​។​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាទី​មិនមែន​ជាទី​គោចរ​ ​របស់​ភិក្ខុ​ ​ជា​ដែន​របស់​បុគ្គល​ដទៃ​។​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636852237392597550
ទៅកាន់ទំព័រ៖