ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សុ​ខិន្ទ្រិយ​ ​១​ ​ទុ​ក្ខិន្ទ្រិយ​ ​១​ ​សោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ទោ​មនស្សិ​ន្ទ្រិយ​ ​១​ ​ឧបេ​ក្ខិន្ទ្រិយ​ ​១​។​
 [​២៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​ខិន្ទ្រិ​យកើ​ត​ឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​ ​នៃ​សុខវេទនា​។​ ​បុគ្គល​នោះ​ ​កាលបើ​ដល់​នូវ​សេចក្តី​សុខ​ ​ក៏​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​សុខ​ ​រមែង​ដឹង​ច្បាស់​ថា​ ​សុ​ខិន្ទ្រិយ​ឯណា​ ​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យ​ ​នូវ​ផស្សៈ​ជា​បច្ច័យ​ ​នៃ​សុខវេទនា​កើតអំពី​ផស្សៈ​នោះ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​សុ​ខិន្ទ្រិយ​នោះ​ ​ក៏​រលត់​ទៅ​ ​សុ​ខិន្ទ្រិយ​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​រលត់​ផស្សៈ​ ​ជា​បច្ច័យ​ ​នៃ​សុខវេទនា​នោះ​ឯង​។​
 [​២៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុ​ក្ខិន្ទ្រិ​យកើ​ត​ឡើង​ ​ព្រោះ​អាស្រ័យ​ ​នូវ​ផស្សៈ​ជា​បច្ច័យ​ ​នៃ​ទុក្ខវេទនា​។​ ​បុគ្គល​នោះ​ ​កាលបើ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ក៏​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​ទុក្ខ​ ​រមែង​ដឹង​ច្បាស​ថា​ ​ទុ​ក្ខិន្ទ្រិយ​ឯណា​ ​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យ​ ​នូវ​ផស្សៈ​ជា​បច្ច័យ​ ​នៃ​ទុក្ខវេទនា​កើតអំពី​ផស្សៈ​នោះ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​ទុ​ក្ខិន្ទ្រិយ​នោះ​ ​ក៏​ ​រលត់​ទៅ​ ​ទុ​ក្ខិន្ទ្រិយ​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​រលត់​ផស្សៈ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​នោះ​ឯង​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636852610953514013
ទៅកាន់ទំព័រ៖