ព្រះត្រៃបិដក ភាគ ៣៨
[២៤] ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅនៃពួកស្វា និងពួកមនុស្ស មិនមានក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីរដិបរដុប ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពិតមែនតែការដែលត្រាច់ទៅបាននៃពួកស្វា ក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីមិនរាបស្មើ តែពួកមនុស្សត្រាច់ទៅមិនបាន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅបាន នៃពួកស្វាក្តី ពួកមនុស្សក្តី ក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត មានភូមិភាគរាបស្មើល្អ ជាទីគួររីករាយក៏មាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះឯង ពួកព្រាន ដាក់នូវជ័រស្អិត ក្នុងផ្លូវនៃស្វា ដើម្បីបៀតបៀននូវពួកស្វា។ ម្នាលភិក្ខុទាំងឡាយ ពួកស្វាឯណា មានជាតិជាសត្វមិនល្ងង់ខ្លៅ មានជាតិជាសត្វមិនរលោរលាំ នៅក្នុងទីនោះ ស្វាទាំងនោះ បានឃើញជ័រស្អិតនោះហើយ ក៏គេចចេញអំពីចម្ងាយ។
ID: 636852237764538824
ទៅកាន់ទំព័រ៖