ព្រះត្រៃបិដក ភាគ ៣៨

 ​[​២៩៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រៃ​អញ្ជ័ន​ ​ជាទី​ឲ្យ​អភ័យ​ដល់​ម្រឹគ​ ​ទៀប​នគរ​សាកេ​ត​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សួរ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​ឯណា​ ​ឥន្ទ្រិយ​ ​៥​ ​នោះ​ ​គឺ​ពលៈ​ ​៥​ ​ពលៈ​ ​៥​ ​ឯណា​ ​ពលៈ​ ​៥​ ​នោះ​ ​គឺ​ឥន្ទ្រិយ​ ​៥​ ​ព្រោះ​អាស្រ័យ​បរិយាយ​ឯណា​ ​បរិយាយ​នោះ​ ​មាន​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ឫសគល់​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​សូម​អារាធនា​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បំភ្លឺ​សេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ឲ្យ​ទាន​ ​បើ​ពួក​ភិក្ខុ​ ​បាន​ស្តាប់​ព្រះ​វាចា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នឹង​ចងចាំ​បាន​។​ ​បេ​។​
 [​២៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​ឯណា​ ​ឥន្ទ្រិយ​ ​៥​ ​នោះ​ ​ក៏​គឺ​ពលៈ​ ​៥​ ​ពលៈ​ ​៥​ ​ឯណា​ ​ពលៈ​ ​៥​ ​នោះ​ ​ក៏​គឺ​ឥន្ទ្រិយ​ ​៥​ ​ព្រោះ​អាស្រ័យ​នូវ​បរិយាយ​ឯណា​ ​បរិយាយ​នោះ​ ​មាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឥន្ទ្រិយ​ ​៥​ ​ឯណា​ ​ឥន្ទ្រិយ​ ​៥​ ​នោះ​ ​ក៏​គឺ​ពលៈ​ ​៥​ ​ពលៈ​ ​៥​ ​ឯណា​ ​ពលៈ​ ​នោះ​ ​ក៏​គឺ​ឥន្ទ្រិយ​ ​៥​ ​ព្រោះ​អាស្រ័យ​នូវ​បរិយាយ​ឯណា​ ​បរិយាយ​នោះ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636852614911020369
ទៅកាន់ទំព័រ៖