ព្រះត្រៃបិដក ភាគ ៣៨

 ​[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លូវ​គឺ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ជា​ផ្លូវ​មូល​តែមួយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​បង់​ ​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​បានសម្រេច​នូវ​ការ​ត្រាស់​ដឹង​ ​(​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​)​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​
 ​[​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​ជា​អ្នកមាន​ស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​ជា​អ្នកមាន​ស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​ជា​អ្នកមាន​ស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​ជា​អ្នកមាន​ស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636852234202455085
ទៅកាន់ទំព័រ៖