ព្រះត្រៃបិដក ភាគ ៣៨
[៣៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ អាបណៈ របស់ពួកអ្នកស្រុកអង្គៈ ក្នុងដែនអង្គៈ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត អរិយសាវកឯណា ជ្រះថ្លា តាំងនៅ មាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតទេឬ។
[៣៣៤] បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកឯណា ជ្រះថ្លា តាំងនៅមាំមួន ចំពោះព្រះតថាគតហើយ អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា អរិយសាវក អ្នកមានសទ្ធា គប្បីនឹកសង្ឃឹម នូវហេតុនុ៎ះ ជាប្រាកដ គឺអរិយសាវកនោះ នឹងប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។
[៣៣៥] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាវីរិយៈឯណា របស់អរិយសាវកនោះ វីរិយៈនោះ ឈ្មោះថា វីរិយិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម
ID: 636852618878947321
ទៅកាន់ទំព័រ៖