ព្រះត្រៃបិដក ភាគ ៣៨

​សូករ​ខាត​វគ្គ​


 [​៣៤៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​កោសល​ ​ក្នុង​ដែល​កោសល​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​
 [​៣៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រេច​លើ​សីហៈ​ ​ជា​ស្តេច​នៃ​ម្រឹគ​ ​ប្រសើរ​ជាង​ពួក​សត្វតិរច្ឆាន​ទាំងអស់​ ​ដោយ​កំឡាំង​ ​ដោយ​សន្ទុះ​ ​ដោយ​សេចក្តី​ក្លៀវក្លា​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រេច​លើ​បញ្ញិ​ន្ទ្រិយ​ ​ប្រសើរ​ជាង​ពួក​ធម៌​ចំណែកខាង​ការ​ត្រាស់​ដឹង​ទាំងអស់​ ​ដោយ​ការ​ត្រាស់​ដឹង​ ​ដូច្នោះឯង​។​
 [​៣៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិន្ទ្រិយ​ ​ជា​ធម៌​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​សទ្ធិន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​វីរិយិ​ន្ទ្រិយ​ ​ជា​ធម៌​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​វីរិយិ​ន្ទ្រិយ​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​។​ ​សតិ​ន្ទ្រិយ​ ​ជា​ធម៌​ចំណែកខាង​ការ​ត្រាស់​ដឹង​ ​សតិ​ន្ទ្រិយ​នោះ​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636852620610726374
ទៅកាន់ទំព័រ៖