ព្រះត្រៃបិដក ភាគ ៣៨
នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅក្នុងផលសមាបត្តិ កើតព្រះហឫទ័យ បរិវិតក្កៈ យ៉ាងនេះថា ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។ ឥន្ទ្រិយទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ឥន្ទ្រិយទាំង ៥ នេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទិ្រយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។
[៣៧១] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវចេតោបរិវិតក្កៈ នៃព្រះដ៏មានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលា។
ID: 636852623184303574
ទៅកាន់ទំព័រ៖