ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៧៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​គូហា​ ​ឈ្មោះ​សូករ​ខា​តៈ​ ​នា​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ពិចារណា​ឃើញ​ ​នូវ​អំណាច​ប្រយោជន៍​ ​ដូចម្តេច​ ​ទើប​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​របស់​ព្រះ​តថាគត​ផង​ ​។​
 [​៣៧៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះតែ​ភិក្ខុ​ជា​ខីណាស្រព​ ​ពិចារណា​ឃើញ​ព្រះ​អរហត្ត​ ​ដ៏​ប្រសើរ​ ​ដែល​ក្សេម​ចាក​យោ​គៈ​ដោយពិត​ ​ទើប​ប្រព្រឹត្ត​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​។​
 [​៣៧៧​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​សារីបុត្ត​ ​ព្រោះតែ​ភិក្ខុ​ជា​ខីណាស្រព​ ​ពិចារណា​ឃើញ​ព្រះ​អរហត្ត​ ​ដ៏​ប្រសើរ​ ​ដែល​ក្សេម​ចាក​យោ​គៈ​ដោយពិត​ ​ទើប​ប្រព្រឹត្ត​ ​ធ្វើ​សេចក្តី​កោតក្រែង​ ​ដ៏​ក្រៃលែង​ ​ក្នុង​ព្រះ​តថាគត​ផង​ ​ក្នុង​សាសនា​ ​របស់​ព្រះ​តថាគត​ផង​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636852623844041309
ទៅកាន់ទំព័រ៖