ព្រះត្រៃបិដក ភាគ ៣៨

 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​អ្នក​ចំអិនភត្ត​ ​ជា​អ្នក​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​មិន​ប៉ិនប្រសប់​ ​ផ្គត់ផ្គង់​នូវ​ព្រះរាជា​ ​ឬមហា​មាត្យ​របស់​ព្រះរាជា​ ​ដោយ​ម្ហូប​ទាំងឡាយ​ ​មាន​ចំ​ណែ​ក​ប្លែក​ៗ​ ​គឺ​មានឱជារស​ជូរ​ខ្លះ​ ​មានឱជារស​ល្វីង​ខ្លះ​ ​មានឱជា​រស​ហឺ​រ​ខ្លះ​ ​មានឱជារស​ផ្អែម​ខ្លះ​ ​មានឱជារស​ខារ​ខ្លះ​ ​មានឱជារស​មិន​ខារ​ខ្លះ​ ​មានឱជារស​ប្រៃ​ខ្លះ​ ​មានឱជារស​មិន​ប្រៃ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​អ្នក​ចំអិន​នូវ​ភត្ត​នោះ​ឯង​ ​ជា​អ្នក​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​មិន​ប៉ិនប្រសប់​ ​មិន​រៀន​នូវ​វិធី​ចំអិនភត្ត​ ​របស់​ខ្លួន​ថា​ ​ថ្ងៃនេះ​ ​ភត្ត​ ​និង​ម្ហូប​បែបនេះ​ ​ពេញចិត្ត​អញ​ក្តី​ ​ព្រះរាជា​ ​ឬមហា​មាត្យ​ ​របស់​ព្រះរាជា​ ​ទ្រង់​លា​ព្រះហស្ត​ ​ទទួល​ភត្ត​ ​និង​ម្ហូប​បែបនេះ​ក្តី​ ​ទ្រង់​ទទួល​ហើយ​ទទួល​ទៀត​ ​នូវ​ភត្ត​ ​និង​ម្ហូប​បែបនេះ​ក្តី​ ​ទ្រង់​ពោល​សរសើរ​ម្ហូប​បែបនេះ​ក្តី​ ​ថ្ងៃនេះ​ ​ភត្ត​ ​និង​ម្ហូប​មានឱជារស​ជូរ​ ​ពេញចិត្ត​អញ​ក្តី​ ​ព្រះរាជា​ ​ឬមហា​មាត្យ​ ​របស់​ព្រះរាជា​ ​ទ្រង់​លា​ព្រះហស្ត​ ​ទទួល​នូវ​ភត្ត​ ​និង​ម្ហូប​មានឱជារស​ជូរ​ក្តី​ ​ទ្រង់​ទទួល​ហើយ​ ​ទទួល​ទៀត​នូវ​ភត្ត​ ​និង​ម្ហូប​មានឱជារស​ជូរ​ក្តី​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636852238480289763
ទៅកាន់ទំព័រ៖