ព្រះត្រៃបិដក ភាគ ៣៨

 ​[​៣៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​កាលយូរ​។​ ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​កាលយូរ​។​
 [​៣៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ឥន្ទ្រិយ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្ទ្រិយ​ ​១​។​បេ​។​ ​បញ្ញិ​ន្ទ្រិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្ទ្រិយ​ ​៥​ ​នេះឯង​ ​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636852625344067105
ទៅកាន់ទំព័រ៖