ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៤៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ទ្រង់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​ ​ហើយ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្ត​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​កាន់​យក​ ​នូវ​សំពត់​និសីទនៈ​ ​តថាគត​ ​នឹង​ចូល​ទៅ​ឯ​បា​វាល​ចេតិយ​ ​ដើម្បី​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​កាន់​ ​នូវ​សំពត់​និសីទនៈ​ ​ដើរតាម​ក្រោយ​ ​ៗ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទៅ​។​
 [​៤៤៧​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​ទៅ​បា​វាល​ចេតិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​បុគ្គល​តាក់តែង​ថ្វាយ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636852634560024228
ទៅកាន់ទំព័រ៖