ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៥២​]​ ​(​កាលដែល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​)​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ក្នុង​ទីសម​គួរ​។​ ​(​លុះ​មារ​មានចិត្ត​បាប​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​)​ ​ក៏​ក្រាបទូល​អារាធនា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ ​ក្នុង​កាល​ឥឡូវនេះ​ទៅ​ ​សូម​ព្រះ​សុគត​ ​និព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ល្មម​បរិនិព្វាន​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​វាចា​នេះ​ថា​ ​នែ​មារ​មានចិត្ត​បាប​ ​(​បើ​)​ ​ពួក​ភិក្ខុ​ជា​សាវក​ ​របស់​តថាគត​ ​ដែល​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​ ​រៀន​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយនិង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​បាន​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​ខ្លួន​បាន​សង្កត់សង្កិន​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយនិង​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​ ​ដរាបណា​ទេ​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ជា​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636852635513098740
ទៅកាន់ទំព័រ៖