ព្រះត្រៃបិដក ភាគ ៣៨
ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរ ល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។
[៤៥៦] កាលបើក្រុងមារក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ក៏បានត្រាស់ ទៅនឹងក្រុងមារ មានចិត្តបាប ដូច្នេះថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិច ចុះ ការបរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពីកាលនេះទៅ តថាគត នឹង បរិនិព្វាន។
[៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់ អាយុសង្ខារ ព្ធដ៏បាវាលចេតិយ។ លុះព្រះដ៏មានព្រះភាគ ដាក់អាយុសង្ខារហើយ ក៏កើត កក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង។
ID: 636852636630022625
ទៅកាន់ទំព័រ៖